លក្ខខណ្ឌនៃការប្រើប្រាស់
សូមអានកិច្ចព្រមព្រៀងនេះយ៉ាងប្រុងប្រយ័ត្ន មុនពេលប្រើប្រាស់វែបសាយត៍នេះ ឬវែបសាយត៍ណាមួយផ្សេងទៀតរបស់ក្រុមហ៊ុន HERBALIFE ឬការទិញផលិតផល ឬសេវាណាមួយពីក្រុមហ៊ុន HERBALIFE។
កិច្ចព្រមព្រៀងនេះ ("កិច្ចព្រមព្រៀង") ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុន Herbalife International of America ដែលជាក្រុមហ៊ុន Nevada corporation ("ក្រុមហ៊ុន" "យើង" ឬ "របស់យើង") និងអ្នក។ កិច្ចព្រមព្រៀងនេះចែងពី ខ និងលក្ខខណ្ឌស្របច្បាប់សម្រាប់ការប្រើប្រាស់របស់អ្នកនៅលើវែបសាយត៍នេះ និងវែបសាយត៍ណាមួយផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife និងសម្រាប់ការទិញ និង/ឬការប្រើប្រាស់ទំនិញ ឬសេវារបស់ក្រុមហ៊ុន Herbalife ឬពាក់ព័ន្ធជាមួយឱកាសអាជីវកម្មរបស់ក្រុមហ៊ុន Herbalife (ហៅកាត់រួមថា "ការផ្តល់ជូន")។ កិច្ចព្រមព្រៀងនេះក៏ផ្តល់ព័ត៌មានអំពីរបៀបដើម្បីក្លាយជាសមាជិករបស់ក្រុមហ៊ុន Herbalife ផងដែរ។
ការប្រើប្រាស់របស់អ្នកនៅលើវែបសាយត៍របស់ក្រុមហ៊ុន Herbalife រួមទាំងគេហទំព័រទាំងអស់ (ហៅកាត់រួមថា "វែបសាយត៍") និងព័ត៌មាន ទិន្នន័យ អត្ថបទ ផ្នែកទន់ (software) ព័ត៌មាន រូបភាព សំឡេង ឬឯកសារផ្សេងទៀត (ហៅកាត់រួមថា "ខ្លឹមសារ") ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ ឬការប្រើប្រាស់ ឬការទិញការផ្តល់ជូនផ្សេងទៀតដោយអ្នក បញ្ជាក់ពីការទទួលយករបស់អ្នកនូវកិច្ចព្រមព្រៀងនេះ និងជាកម្មវត្ថុនៃការអនុវត្តតាម ខ និងលក្ខខណ្ឌជាប្រចាំនៅក្នុងកិច្ចព្រមព្រៀងនេះរបស់អ្នក។
ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត ដំណោះស្រាយតែមួយគត់ របស់អ្នកគឺត្រូវបញ្ឈប់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនោះ លើកលែងតែមានចែងផ្សេងពីនេះនៅក្នុងផ្នែកទាំងប្រាំមួយនៃកិច្ចព្រមព្រៀងនេះ (ការធានាអតិថិជនរបស់ក្រុមហ៊ុន Herbalife)។
1. ការកែសម្រួល
ក្រុមហ៊ុនរក្សាសិទ្ធិនៅគ្រប់ពេលវេលាទាំងអស់ក្នុងការ៖
- ផ្លាស់ប្តូរ ខ និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ
- កែលម្អ បន្ថែម កែសម្រួល ឬបញ្ឈប់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬផ្នែកណាមួយនៃវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត នៅគ្រប់ពេល ដោយឆន្ទានុសិទ្ធិរបស់យើង។
រាល់ការផ្លាស់ប្តូរណាមួយចំពោះកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានភ្លាមៗ នៅពេលមានការជូនដំណឹង ដែលអាចផ្តល់ជូនអ្នកតាមរយៈអ៊ីមែល ឬតាមរយៈការបង្ហាញនៅលើវែបសាយត៍ (ហៅថា "សេចក្តីជូនដំណឹង")។ ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតដែលអ្នកប្រើប្រាស់ ក្រោយមានការជូនដំណឹងនេះ នឹងត្រូវចាត់ទុកថាជាការទទួលយកការផ្លាស់ប្តូរនេះ។ សូមប្រាកដថា អ្នកបានពិនិត្យមើលកិច្ចព្រមព្រៀងនេះជាប្រចាំដើម្បីធានាថា អ្នកយល់ដឹងអំពីកិច្ចព្រមព្រៀងថ្មីបំផុត។
វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតទាំងមូល ឬជាផ្នែក អាចត្រូវកែលម្អ កែសម្រួល ឬបញ្ឈប់ដោយឆន្ទានុសិទ្ធិរបស់យើង។ ការកែលម្អ ការបន្ថែម ឬការកែសម្រួលចំពោះវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត នឹងធ្វើឡើងយោងទៅតាមកិច្ចព្រមព្រៀងនេះ។
2. សិទ្ធិប្រើប្រាស់
ដើម្បីប្រើវែបសាយត៍នេះ អ្នកត្រូវមានលទ្ធភាពភ្ជាប់ទៅកាន់អ៊ីនធឺណិត និងបង់ថ្លៃឈ្នួលសេវាដែលមានពាក់ព័ន្ធជាមួយនឹងការភ្ជាប់ទៅកាន់អ៊ីនធឺណិតនេះ។ ក្រៅពីនេះ អ្នកត្រូវមានឧបករណ៍ចាំបាច់ទាំងអស់ដើម្បីធ្វើការភ្ជាប់ទៅកាន់អ៊ីធឺណិត។ អ្នកនឹងនៅតែមានទំនួលខុសត្រូវចំពោះការទិញ តំណភ្ជាប់ (hookup) ការដំឡើង ការផ្ទេរ ការប្រតិបត្តិការ និងការថែទាំផ្នែករឹង (hardware) ផ្នែកទន់ (software) សេវាទូរស័ព្ទ (ខ្សែកាប ឬផ្សេងទៀត) និងសេវាប្រើប្រាស់អ៊ីនធឺណិតជាមួយកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក និងសម្រាប់ការចំណាយពាក់ព័ន្ធទាំងអស់។ អ្នកមានទំនួលខុសត្រូវទាំងស្រុងចំពោះការស្កេនផ្នែករឹង និងផ្នែកទន់របស់អ្នកដើម្បីកម្ចាត់វីរុសក្នុងកុំព្យូទ័រ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតមុនពេលអ្នកប្រើប្រាស់ផ្នែករឹង និងផ្នែកទន់ទាំងនេះ។ យើងពុំមានទំនួលខុសត្រូវចំពោះការខូចខាត ឬមិនដំណើរការពាក់ព័ន្ធនឹងការដំណើរការមិនត្រឹមត្រូវ ឬការមិនដំណើរការផ្នែករឹង ឬផ្នែកទន់ណាមួយឡើយ។
3. សិទ្ធិទទួលបាន
អ្នកបង្ហាញ និងធានាថា អ្នកមានអាយុយ៉ាងតិចណាស់ 18 ឆ្នាំ។ ផលិតផល Herbalife និងឱកាសអាជីវកម្មរបស់ក្រុមហ៊ុន Herbalife មិនត្រូវបានផ្តល់ជូន ឬដឹកជញ្ជូនចូល ឬលក់នៅក្នុងប្រទេសណាមួយក្រៅពី បណ្តាលប្រទេសដែលទទួលបានសិទ្ធិពីមុនពីក្រុមហ៊ុន Herbalife ឡើយ។ សម្រាប់បញ្ជីប្រទេសទាំងនេះ សូមចុចនៅទីនេះ៖ ប្រទេសដែលទទួលបានសិទ្ធិ។ ក្រុមហ៊ុន Herbalife នឹងបង្កើនការលក់ទៅក្នុងទីផ្សារផ្សេងទៀត សូមពិនិត្យមើលការធ្វើបច្ចុប្បន្នភាពជាប្រចាំតាមការគួរ។
4. សមាជិកឯករាជ្យរបស់ក្រុមហ៊ុន HERBALIFE
ផលិតផល និងសេវារបស់ក្រុមហ៊ុន Herbalife ត្រូវលក់តាមរយៈបណ្តាញសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife។ ដើម្បីទិញទំនិញ ឬសេវារបស់ក្រុមហ៊ុន Herbalife អ្នកមិនចាំបាច់ក្លាយជាសមាជិកឯករាជ្យឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 023 999 268។
5. ការធានាអតិថិជនរបស់ក្រុមហ៊ុន HERBALIFE
ក្រុមហ៊ុន Herbalife ធានាគុណភាពផលិតផលដែលមានឈ្មោះ Herbalife និងបញ្ជាក់ថា ផលិតផលបានផលិតឡើងដើម្បីបំពេញស្តង់ដារនៃភាពស្អាតស្រស់ និងបរិសុទ្ធសម្រាប់ការប្រើប្រាស់របស់អតិថិជន។ យើងមានទំនុកចិត្តថា អតិថិជនរបស់យើងនឹងពេញចិត្តចំពោះផលិតផលរបស់យើងគ្រប់បែបយ៉ាងទាំងអស់។ ប៉ុន្តែ ប្រសិនបើក្នុងហេតុផលណាមួយ អតិថិជនលក់រាយមិនពេញចិត្តទាំងស្រុងជាមួយផលិតផល Herbalife ដែលបានទិញពីសមាជិករបស់ក្រុមហ៊ុន Herbalife អតិថិជនអាចស្នើសុំដកប្រាក់វិញពីសមាជិកក្នុងរយៈពេលសាមសិប (30) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលអតិថិជនបានទទួលផលិតផល។ អតិថិជននឹងទទួលបានការណែនាំឲ្យប្រគល់ផលិតផល ឬផ្នែកដែលមិនទាន់បានប្រើប្រាស់ ត្រឡប់មកឲ្យសមាជិកវិញ គិតចាប់ពីពេលដែលអតិថិជនបានទិញផលិតផល។ សមាជិកត្រូវផ្តល់ឥណទានទាំងអស់ជូនអតិថិជនចំពោះការទិញផលិតផល Herbalife ឬដកប្រាក់ទាំងអស់តាមតម្លៃដែលបានទិញជូនវិញ។ ការធានានេះត្រូវបានកំណត់តែតាមលក្ខខណ្ឌនៃការធានាជាក់លាក់មួយចំនួន ប៉ុណ្ណោះដែលបានភ្ជាប់ ឬវេចខ្ចប់ជាមួយផលិតផលមួយចំនួន ហើយមិនអនុវត្តចំពោះផលិតផលណាដែលមានការខូចខាត ឬប្រើប្រាស់មិនត្រឹមត្រូវដោយចេតនាឡើយ។
6. ព័ត៌មាន និងភាពឯកជនរបស់អ្នក
ប្រសិនបើអ្នកផ្តល់ព័ត៌មានទៅក្នុងវែបសាយត៍នេះ មានន័យថាអ្នកយល់ព្រមផ្តល់ព័ត៌មានត្រឹមត្រូវ ថ្មី និងពេញលេញអំពីអ្នក ប្រសិនបើមានការស្នើសុំ ហើយអ្នកយល់ព្រមរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានេះ នៅពេលសមស្រប។ យោងតាមគោលនយោបាយភាពឯកជន យើងអាចបញ្ចេញព័ត៌មានដែលយើងប្រមូលបានអំពីអ្នកតាមរយៈវែបសាយត៍ ឬប្រភពផ្សេងៗទៀត ទៅឲ្យភាគីបីបាន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគោលនយោបាយភាពឯកជនពេញលេញរបស់យើង។ រាល់ការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយភាពឯកជននេះនឹងចូលជាធរមានភ្លាមៗ នៅពេលមានការជូនដំណឹង។ ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតដែលអ្នកប្រើប្រាស់ ក្រោយមានការជូនដំណឹងនេះ នឹងត្រូវចាត់ទុកថាជាការទទួលយកការផ្លាស់ប្តូរនេះ។ សូមប្រាកដថា អ្នកបានពិនិត្យមើលគោលនយោបាយភាពឯកជននេះជាប្រចាំដើម្បីធានាថា អ្នកយល់ដឹងពីគោលនយោបាយថ្មីបំផុត។
7. ការអនុវត្តរបស់អ្នកប្រើប្រាស់
អ្នកទទួលខុសត្រូវចំពោះខ្លឹមសារណាមួយ និងខ្លឹមសារទាំងអស់ដែលអ្នកបញ្ជូនមកឲ្យយើង។
អ្នកមិនអាចប្រើប្រាស់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត ឬព័ត៌មានណាមួយដែលអ្នកទទួលបានពីវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ដើម្បី៖
- រៀតជ្រែកជាមួយនឹងការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់អ្នកប្រើប្រាស់ផ្សេងទៀតឡើយ។
- អនុវត្តសកម្មភាពមិនស្របច្បាប់។
- លួងលោម ឬបង្កគ្រោះថ្នាក់ដល់អនីតិជនដោយចេតនាតាមមធ្យោបាយណាមួយ។
- បង្ហាញភាពមិនត្រឹមត្រូវនូវអត្តសញ្ញាណផ្ទាល់របស់អ្នក ឬសម្ព័ន្ធភាពណាមួយដែលអ្នកអាចមាន។
- កែសម្រួល សម្រួល ផ្តល់អាជ្ញាប័ណ្ណបន្ត បកប្រែ លក់ លួចបច្ចេកវិទ្យា (reverse engineer) ផ្តាច់ ឬបំបែកផ្នែកណាមួយនៃវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត។
- ផ្តល់ការរំឭក ឬដកចេញសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ឬសេចក្តីជូនដំណឹងអំពីសិទ្ធិសកម្មសិទ្ធិផ្សេងទៀត។
- frame", "mirror" ឬ "deep link" ផ្នែកណាមួយនៃវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀតដោយពុំមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើងឡើយ ឬ
- ង្កើតតំណភ្ជាប់ជាមួយគេហទំព័រណាមួយនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតពីវែបសាយត៍ ឬគេហទំព័រណាមួយដែលធ្វើការទាមទារចំពោះអំណាចបង្កើតប្រសិទ្ធភាពឱសថ ឬសុខភាពនៃសារធាតុណាមួយ ទោះជាសារធាតុនោះជារបស់យើងផលិតឡើង ធ្វើទីផ្សារ លក់ ឬចែកចាយ ឬយ៉ាងណាឡើយ។
8. ការប្រើប្រាស់អាសយដ្ឋានអ៊ីមែលដែលផ្តល់ជូនដោយវែបសាយត៍នេះ
នៅពេលប្រើប្រាស់អាសយដ្ឋានអ៊ីមែល ដែលបានផ្តល់ជូនអ្នកនៅលើ ឬតាមរយៈវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត អ្នកយល់ព្រមមិនបញ្ជូនឲ្យបុគ្គលណាម្នាក់ ឬអង្គភាពណាមួយឡើយ៖
- រាល់ខ្លឹមសារណាមួយដែលមិនស្របច្បាប់ មានភាពក្លែងបន្លំ គំរាមកំហែង រំលោភបំពាន ប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ គ្រោតគ្រាត អាសអាភាស គ្រោះថ្នាក់ វាយប្រហារ បញ្ឆិតបញ្ឆៀង បំពានលើភាពឯកជនរបស់បុគ្គលម្នាក់ទៀត ឬមានភាពស្អប់ខ្ពើម ឬប្រកាន់ពូជសាសន៍ ជាតិពន្ធ ឬមិនសមរម្យផ្សេងទៀត ឬត្រូវជាប់ក្រោមកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ឬរំលោភលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិផ្សេងទៀតរបស់យើង ឬភាគីទីបីណាមួយ។
- រាល់ព័ត៌មានមិនមែនសាធារណៈរបស់ក្រុមហ៊ុន
- ការសម្ងាត់អាជីវកម្ម ឬ
- លេខកូដ ឯកសារ ឬកម្មវិធីក្នុងកុំព្យូរទ័រ (ឧទាហរណ៍ វីរុសកុំព្យូរទ័រ) ដែលបង្កើតឡើងដើម្បីរំខាន បំផ្លាញ បន្ថយដល់សន្តិសុខ ឬបង្អាក់មុខងាររបស់ឧបករណ៍។ ការផ្ញើសាររំខាន (spam) ត្រូវបានហាមប្រាមជាដាច់ខាត។ ចំពោះគោលបំណងនេះ សាររំខានសំដៅដល់ការបញ្ជូនសារដែលមិនបានស្នើសុំទៅកាន់បុគ្គលណាមួយ អង្គភាព ក្រុមព័ត៌មាន វេទិកា បញ្ជីអ៊ីមែល ឬក្រុម ឬបញ្ជីផ្សេងទៀត លុះត្រាតែទទួលបានការអនុញ្ញាតជាមុនពីអ្នកទទួលអ៊ីមែល ដែលអនុញ្ញាតយ៉ាងច្បាស់ថាអាចផ្ញើអ៊ីមែលជូនពួកគាត់បាន
ឬលុះត្រា តែមានទំនាក់ទំនងអាជីវកម្ម ឬទំនាក់ទំនងផ្ទាល់ខ្លួនជាស្រេចជាមួយនឹងអ្នកទទួលអ៊ីមែល។ ប្រសិនបើអ្នកទទួល “សាររំខាន” ពីបុគ្គលណាម្នាក់ដែលកំពុងលក់ ឬផ្សព្វផ្សាយផលិតផល ឬឱកាសអាជីវកម្មរបស់ក្រុមហ៊ុន HERBALIFE សូមទំនាក់ទំនងមកកាន់យើងភ្លាម ដើម្បីយើងអាចចាត់វិធានការសមស្រប។ - ហាមប្រើប្រាស់ក្បាលលិខិតមិនត្រឹមត្រូវនៅក្នុងអ៊ីមែល ឬក្លែងបន្លំ បំភាន់ ឬកែប្រែអ៊ីមែលដើមណាមួយដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន Herbalife និង/ឬផលិតផល និងសេវារបស់ក្រុមហ៊ុន។
- ប្រសិនបើបុគ្គល ឬអង្គភាពណាមួយបញ្ជាក់ថា ខ្លួនមិនចង់ទទួលអ៊ីមែល អ្នកអាចយល់ព្រមមិនបញ្ជូនអ៊ីមែលទៅកាន់បុគ្គល ឬអង្គភាពនោះ។ ប្រសិនបើបុគ្គលណាម្នាក់យល់ព្រមទទួលអ៊ីមែលពីដំបូង ប៉ុន្តែ ក្រោយមកសុំឈប់មិនទទួលអ៊ីមែល អ្នកត្រូវគោរពតាមការស្នើសុំនោះ។
- ក្រុមហ៊ុន Herbalife ហាមប្រាមការចូលរួមក្នុងសកម្មភាពដែលបានលើកឡើងខាងលើដោយប្រើប្រាស់ សេវារបស់អ្នកផ្តល់ជូនមួយផ្សេងទៀត សេវាផ្ញើអ៊ីមែលឡើងវិញ ឬផ្សេងៗទៀត។
9. សិទ្ធិឯកត្តបុគ្គលរបស់យើង
វែបសាយត៍ និងការផ្តល់ជូនផ្សេងទៀត ព្រមទាំងផ្នែកទន់ដែលបានប្រើប្រាស់ជាមួយវែបសាយត៍ និងការផ្តល់ជូនទាំងនេះមានព័ត៌មានដែលត្រូវបានការពារដោយសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ច្បាប់ស្តីពីការសម្ងាត់អាជីវកម្ម ផ្លាកសញ្ញាសេវា ប៉ាតង់ និង/ឬសិទ្ធិឯកត្តបុគ្គល និងច្បាប់ (ហៅរួមថា "ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា")។ ក្រៅពីនេះ ខ្លឹមសារដែលមាននៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬនៅក្នុងការផ្សាយពាណិជ្ជកម្មឧបត្ថម្ភ ឬនៅក្នុងព័ត៌មានដែលបង្ហាញជូនអ្នកដោយអ្នកផ្សព្វផ្សាយ ត្រូវបានការពារដោយច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។ អ្នកយល់ព្រមមិនកែសម្រួល ជួល ផ្តល់កម្ចី លក់ ចែកចាយ ឬបង្កើតការងារថតចម្លងដោយផ្អែកលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតទាំងមូល ឬដោយផ្នែកឡើយ លុះត្រាតែយើងអនុញ្ញាតជាលាយលក្ខណ៍អក្សរឲ្យធ្វើដូច្នោះ។
10. កម្មសិទ្ធិ និងការរឹតត្បិតលើការប្រើប្រាស់
©2003 រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រុមហ៊ុន Herbalife International of America ។ ក្រុមហ៊ុន Herbalife International of America កាន់កាប់ និងដំណើរការប្រតិបត្តិការវែបសាយត៍ និង/ឬការផ្តល់ជូនផ្សេងទៀត រួមគ្នាជាមួយភាគីផ្សេងៗទៀតទៅតាមកិច្ចព្រមព្រៀងជាប់កិច្ចសន្យារបស់ ក្រុមហ៊ុន។ អ្នកមិនអាចថតចម្លង ផលិតផលឡើងវិញ បង្ហោះ បញ្ជូន ឬចែកចាយឯកសារពីវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតតាមមធ្យោបាយណាមួយដោយពុំមានការ អនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។ អ្នកមិនអាចកែសម្រួលខ្លឹមសារណាមួយនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ហើយក៏មិនអាចប្រើប្រាស់ឯកសារណាមួយសម្រាប់គោលបំណងផ្សេងទៀតឡើយ។ អ្នកទទួលស្គាល់ថា អ្នកមិនទទួលបានសិទ្ធិលើកម្មសិទ្ធិចំពោះកម្មសិទ្ធិ បញ្ញាណាមួយតាមរយៈការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់អ្នកឡើយ។
យើងផ្តល់ជូនអ្នកនូវអាជ្ញាប័ណ្ណមានកំណត់ មិនផ្តាច់មុខ មិនអាចផ្ទេរបាន មិនអាចចាត់តាំងបាន ដើម្បីប្រើប្រាស់ខ្លឹមសារនៅក្នុងវែបសាយត៍នេះ សម្រាប់តែគោលបំណងនៃការទស្សនាវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនៅក្នុងការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះ។ យោងតាមអាជ្ញាប័ណ្ណដែលបានលើកឡើងខាងលើ អ្នកមិនអាចធ្វើការថតចម្លងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយណាមួយ ទាំងបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍ក្តី ឬសម្រាប់គោលបំណងណាមួយឡើយ។ យើងសូមរក្សាសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់នៅក្នុងខ្លឹមសារទាំងមូល។ អ្នកមិនអាចលក់ លក់បន្ត បំលែងកូដ លួចបច្ចេកវិទ្យា (reverse engineer) បំបែក ឬបកប្រែផ្នែកណាមួយនៃផ្នែកទន់នៅក្នុងវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត ទៅជាទម្រង់ដែលមនុស្សអាចអានបានឡើយ។ អ្នកមិនអាចផ្ទេរផ្នែកណាមួយនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតឲ្យភាគីទីបីឡើយ។
Herbalife ស្លាកសញ្ញារបស់យើង និងឈ្មោះផលិតផលដែលបានផលិត ធ្វើទីផ្សារ លក់ ឬចែកចាយដោយក្រុមហ៊ុន គឺជាពាណិជ្ជសញ្ញា និង/ឬផ្លាកសញ្ញាសេវារបស់ក្រុមហ៊ុន Herbalife International of America, Inc., ឬក្រុមហ៊ុនសម្ព័ន្ធភាពរបស់ខ្លួន។ ពាណិជ្ជសញ្ញា ផ្លាកសញ្ញាសេវា និងស្លាកសញ្ញាផ្សេងទៀតទាំងអស់ដែលប្រើប្រាស់នៅលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត គឺជាពាណិជ្ជសញ្ញា ផ្លាកសញ្ញាសេវា ឬស្លាកសញ្ញារបស់ម្ចាស់ក្រុមហ៊ុននីមួយ11. ការផ្ញើគំនិត/ទស្សនៈ
ប្រសិនបើអ្នកផ្ញើរទស្សនៈ សំណូមពរ ឬការបញ្ជាក់សក្ខីភាពណាមួយមកកាន់យើង យើងមានសិទ្ធិប្រើប្រាស់ការចែករំលែករបស់អ្នកដោយឥតគិតថ្លៃ ទោះក្នុងរបៀបណាក៏ដោយដែលយើងគិតថាសមស្រប រួមទាំងការបង្ហោះនៅលើអ៊ីនធឺណិតផងដែរ។ អ្នកផ្ញើរទស្សនៈ និងឯកសារចូលក្នុងវែបសាយត៍នេះ លុះត្រាតែអ្នកបានទទួលសិទ្ធិថតចម្លងសមស្រប និងការអនុញ្ញាតផ្សេងទៀតដើម្បីបង្ហោះខ្លឹមសារទាំងនេះ ហើយអ្នកក៏អនុញ្ញាតឲ្យយើងប្រើប្រាស់ខ្លឹមសារនេះដោយពុំមានការរឹតត្បិតផងដែរ។ អ្នកយល់ព្រមថា អ្នកនឹងមិនរំលោភ ឬបំពានសិទ្ធិរបស់ភាគីទីបី រួមទាំងភាពឯកជន ការផ្សព្វផ្សាយ និងកម្មសិទ្ធិបញ្ញា និងសិទ្ធិលើកម្មសិទ្ធិ ដូចជាសិទ្ធិថតចម្លង ឬសិទ្ធិលើពាណិជ្ជសញ្ញាជាដើម។
12. កស្សិនសាក្សី
បុគ្គលដែលផ្តល់សក្ខីភាពអំពីផលិតផល ឬឱកាសអាជីវកម្មនៅលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់យើង បង្ហាញពីបទពិសោធន៍ជាក់ស្តែងនៃបុគ្គលម្នាក់ៗ គឺជាការចែករំលែកបទពិសោធន៍ប៉ុណ្ណោះ និងអាចមិនទូទៅសម្រាប់គ្រប់គ្នានោះ
13. លីង (link)
យើងអាចផ្តល់លីងដែលភ្ជាប់ទៅកាន់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់ភាគីទីបីបាន។ ការផ្តល់លីងទាំងនេះមិនមែនមានន័យថាយើងគាំទ្រព័ត៌មាន ផលិតផល ឬសេវាដែលភ្ជាប់ទៅកាន់តាមរយៈលីងទាំងនោះឡើយ។ ដោយសារយើងមិនមានការគ្រប់គ្រងលើវែបសាយត៍ ឬធនធានរបស់ភាគីទីបី យើងមិនអាចទទួលខុសត្រូវចំពោះខ្លឹមសារ ឬចំពោះការពឹងអាស្រ័យរបស់អ្នកចំពោះខ្លឹមសារ ដែលមាននៅក្នុងវែបសាយត៍ ឬធនធានរបស់ភាគីទីបីទាំងនោះឡើយ
14. កំហុស
ទោះបីជាយើងព្យាយាមរក្សាសុចរិតភាពលើវែបសាយត៍ និងការផ្តល់ជូនផ្សេងទៀតក៏ដោយ ក៏យើងមិនធ្វើការធានាចំពោះសុក្រិតភាព ឬភាពពេញលេញនៃវែបសាយត៍ ឬការផ្តល់ជូនណាមួយឡើយ។ ប្រសិនបើអ្នកជឿថា អ្នកបានរកឃើញកំហុសនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនណាមួយ សូមទាក់ទងមកកាន់យើងតាមរយៈលេខទូរស័ព្ទ 866-866-4744 ហើយប្រសិនបើអាចធ្វើបាន សូមភ្ជាប់ការពណ៌នាអំពីកំហុស ទីតាំង URL ដែលមានកំហុស និងព័ត៌មានទំនាក់ទំនងរបស់អ្នក។ យើងនឹងធ្វើការខិតខំប្រឹងប្រែងសមហេតុផលដើម្បីដោះស្រាយក្តីបារម្ភរបស់អ្នក។
15. ការបដិសេធទទួលខុសត្រូវលើការធានា ការកំណត់កម្រិតចំពោះការទទួលខុសត្រូវ
ដោយប្រើប្រាស់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត អ្នកយល់ព្រមថា៖
- វែបសាយត៍ និងការផ្តល់ជូនផ្សេងទៀតត្រូវបានផ្តល់ជូនដោយឈរលើមូលដ្ឋាន “តាមការបង្ហាញ” និង “តាមភាពអាចរកបាន”។ យើងបដិសេធទទួលខុសត្រូវលើការធានាគ្រប់ប្រភេទទាំងអស់ ទាំងដោយមានបញ្ជាក់ច្បាស់លាស់ ឬតាមការសន្មត់ រួមមានជាអាទិ៍ ការធានាដែលសន្មតចំពោះលើភាពអាចធ្វើពាណិជ្ជកម្ម ភាពសមស្របសម្រាប់គោលបំណងជាក់លាក់ ឬការមិនរំលោភសិទ្ធិ លើកលែងតែមានការបញ្ជាក់ច្បាស់ លាស់នៅក្នុងផ្នែកការធានាចំពោះអតិថិជនរបស់ក្រុមហ៊ុន Herbalife ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។
- យើងមិនធ្វើការធានាថា (i) វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងបំពេញតាមតម្រូវការរបស់អ្នក (ii) វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងមិនមានការរអាក់រអួល ទាន់ពេលវេលា មានសុវត្ថិភាព ឬមិនមានកំហុសឡើយ (iii) លទ្ធផលដែលអាចទទួលបានពីការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងត្រឹមត្រូវ ឬអាចជឿបានឡើយ ឬ (iv) កំហុសនៅក្នុវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងត្រូវកែតម្រូវឡើយ។
- ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់អ្នកគឺជាហានិភ័យផ្ទាល់របស់អ្នក។ អ្នកមិនគួរពឹងផ្អែកទៅលើការណែនាំ ខ្លឹមសារ ឬទស្សនៈនៅក្នុងវែបសាយត៍នេះនៅពេលធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ផ្លូវច្បាប់ ឬហិរញ្ញវត្ថុសំខាន់ៗឡើយ។ អ្នកមានទំនួលខុសត្រូវទាំងស្រុងចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះអ្នក ឬចំពោះភាគីទីបីដែលបានបង្ករឡើង ដោយផ្ទាល់ ឬដោយប្រយោលពីឯកសារដែលអ្នកបានដោនឡូត ឬទទួលបានតាមរយៈវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត។ អ្នកមិនអាចប្តឹងឲ្យយើងទទួលខុសត្រូវចំពោះការខូចខាត ឬគ្រោះថ្នាក់ដែលបង្កឡើងដោយសារវីរុសកុំព្យូទ័រ ឬការបំផ្លាញផ្សេងទៀតឡើយ។
- យើងមិនមានការបង្ហាញ ឬធានាណាមួយចំពោះវែបសាយត៍របស់សមាជិកឯករាជ្យ រួមទាំងការធានាលើភាពអាចធ្វើពាណិជ្ជកម្ម ឬភាពសមស្របសម្រាប់គោលបំណងឡើយ។ អ្នកមិនគួរពឹងផ្អែកលើការបង្ហាញ ឬការធានាដែលមាននៅក្នុងវែបសាយត៍របស់សមាជិកឯករាជ្យណាមួយឡើយ។
- ក្រុមហ៊ុនត្រូវអនុម័តការធានាបន្ថែមទាំងឡាយជាលាយលក្ខណ៍អក្សារ។
អ្នកយល់ព្រមធានាមិនឲ្យមន្រ្តី នាយក និយោជិត ភ្នាក់ងារ អ្នកទទួលការចាត់តាំង តំណាង សមាជិកឯករាជ្យ ឬក្រុមហ៊ុនផ្គត់ផ្គង់របស់យើងទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ក្នុងករណីពិសេស ជាលទ្ធផល ឬជាតួយ៉ាងទាំងឡាយ (រួមទាំង ឧទាហរណ៍ ការខូចខាតចំពោះការខាតបង់ប្រាក់ចំណេញ បាត់បង់កេរ្តិ៍ឈ្មោះជំនួញ និងបាត់បង់ទិន្នន័យ) ទោះបីជាយើងទទួលបានការណែនាំថា ការខាតបង់ និងការបាត់បង់ទាំងនោះអាចកើតឡើង និងកើតឡើងដោយសារ៖
- អ្នកមិនអាចចូលប្រើប្រាស់ទិន្នន័យការចុះបញ្ជីរបស់អ្នកនៅគ្រប់ពេលវេលាឡើយ
- ការចូលរួមរបស់អ្នកជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife
- ការដែលអ្នកអាចប្រើប្រាស់ ឬមិនអាចប្រើប្រាស់វែបសាយត៍ ឬការទិញ ឬការប្រើប្រាស់ការផ្តល់ជូនផ្សេងទៀតរបស់អ្នក
- ការចូលប្រើប្រាស់មិនមានការអនុញ្ញាត ឬការផ្លាស់ប្តូរនៃការបញ្ជូនព័ត៌មាន ឬទិន្នន័យរបស់អ្នក ឬ
- ង្វើរបស់ភាគីទីបីណាមួយដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត
អ្នកបោះបង់សិទ្ធិទាមទារយោងតាមកិច្ចព្រមព្រៀងនេះ មិនថាសម្អាងហេតុផលតាមខ្លឹមសារកិច្ចសន្យា ការបំពានសិទ្ធិ ឬមូលដ្ឋានផ្សេងទៀតយ៉ាងណាឡើយ ទោះជាយើងទទួលបានការណែនាំពីលទ្ធភាពដែលអាចមាននៃការខូចខាតទាំងនោះក៏ដោយ។ ដោយអាស្រ័យលើដែនយុត្តាធិការជាក់ស្តែង ការកម្រិតមួយចំនួនដែលមាននៅក្នុងផ្នែកនេះ អាចមិនអនុវត្តចំពោះអ្នកឡើយ។
16. ការផ្តល់សំណងចំពោះការខូចខាត
អ្នកយល់ព្រមផ្តល់សំណងចំពោះការខូចខាត ការពារ និងធានាមិនឲ្យមន្រ្តី នាយក និយោជិត ភ្នាក់ងារ អ្នកទទួលការចាត់តាំង សមាជិកឯករាជ្យ និងតំណាងរបស់យើងរងការខូចខាតពីការទាមទារ ការខូចខាត ការខាតបង់ ឬចំណាយណាមួយ និងទាំងអស់ឡើយ (រួមទាំងថ្លៃឈ្នួលមេធាវីសមហេតុផល) ឬការចំណាយផ្សេងទៀតដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ឬតាមមធ្យោបាយណាមួយដែលពាក់ព័ន្ធនឹង៖
- ង្វើ ឬការលុបចោលរបស់អ្នក ដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត
- t ទង្វើ ឬការលុបចោលរបស់បុគ្គលណាម្នាក់ ដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតដោយប្រើប្រាស់គណនីរបស់អ្នក
- ការទិញរបស់អ្នក ឬការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត និងការទិញ ឬការប្រើប្រាស់វែបសាយត៍ ឬផ្សេងទៀត
- ការផ្តល់ជូនដោយបុគ្គលណាម្នាក់ដោយប្រើប្រាស់គណនីរបស់អ្នក
- ការរំលោភដល់បញ្ញត្តិណាមួយក្នុងកិច្ចព្រមព្រៀងនេះ
- ការចោទប្រកាន់ណាមួយថា ឯកសារដែលបានដាក់ជូនយើង បានបញ្ជូនមកកាន់យើង ឬតាមរយៈវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតបំពាន ឬរំលោភលើសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ព័ត៌មានសម្ងាត់ពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញាផ្សេងទៀត ឬសិទ្ធិផ្សេងទៀតរបស់ភាគីទីបី និង/ឬ
- ការរំលោភសិទ្ធិរបស់ភាគីណាមួយ រួមមានជាអាទិ៍ ការអះអាងថាបានប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ រំលោភសិទ្ធិផ្សព្វផ្សាយ ឈ្លានពាន និងរំលោភលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិលើសិទ្ធិឯកត្តបុគ្គលផ្សេងទៀត។
ប្រសិនបើយើងដាក់បណ្តឹងទាមទារឲ្យមានការផ្តល់សំណងចំពោះការខូចខាត អ្នកយល់ព្រមស្វែងរក និងទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីយើងមុនពេលយល់ព្រមដោះស្រាយការទាមទារ ឬការចាត់វិធានការណាមួយ។
17. ការបញ្ឈប់ និងការកែសម្រួល
ទោះក្នុងពេលណា និងដោយហេតុផលណាក៏ដោយ យើងអាចបញ្ឈប់ការប្រើប្រាស់ ឬលទ្ធភាពរបស់អ្នកក្នុងការចូលមកកាន់វែបសាយត៍នេះ ឬទទួលការផ្តល់ជូននានា។ ទោះក្នុងពេលណា និងដោយហេតុផលណាក៏ដោយ យើងអាចកែសម្រួល ឬបញ្ឈប់ការផ្តល់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬផ្នែកណាមួយ ដោយជូនដំណឹង ឬមិនជូនដំណឹងដល់អ្នកបាន។ មិនចាំបាច់តម្រូវឲ្យមានការជូនដំណឹង ដើម្បីបញ្ឈប់សិទ្ធិប្រើប្រាស់របស់ភាគីណាមួយឡើយ។ អ្នកមិនអាចទាមទារឲ្យយើងទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយអចេតនា ក្នុងករណីពិសេស ជាលទ្ធផល ឬជាតួយ៉ាងណាមួយ ដោយសារការកែសម្រួល ឬការបញ្ឈប់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬការបញ្ឈប់លទ្ធភាពរបស់អ្នកក្នុងការចូលប្រើប្រាស់វែបសាយត៍ ឬទទួលការផ្តល់ជូនផ្សេងទៀតឡើយ។
18. ច្បាប់សហរដ្ឋអាមេរិក
ប្រសិនបើអ្នកជ្រើសរើសចូលមកកាន់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀតពីទីតាំងក្រៅពីសហរដ្ឋអាមេរិក អ្នកមានទំនួលខុសត្រូវក្នុងការអនុវត្តតាមច្បាប់ក្នុងស្រុកដែលអាចមាន និងទៅតាមវិសាលភាពដែលច្បាប់ក្នុងស្រុកទាំងនោះអាចអនុវត្តបាន។
នែកទន់ទាំងអស់ដែលប្រើប្រាស់នៅលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ជាកម្មវត្ថុនៃការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។ ផ្នែកទន់តាំងនោះមិនអាចដោនឡូត ឬនាំចេញ ឬនាំចេញបន្ត (i) ទៅក្នុង (ឬទៅជនជាតិ ឬនិវាសនជននៃ) ប្រទេសគុយបា អឺរ៉ាក់ លីប៊ីយ៉ា កូរ៉េខាងជើង អឺរ៉ង់ ស៊ីរី ឬប្រទេសផ្សេងទៀតដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើទំនិញ ឬ (ii) បុគ្គលណាម្នាក់នៅក្នុងបញ្ជីប្រទេសចាត់តាំងពិសេសរបស់ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ឬតារាងបញ្ជាមិនឲ្យទទួលយករបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ តាមរយៈការដោនឡូត ឬការប្រើប្រាស់ផ្នែកទន់ទាំងនេះ អ្នកបង្ហាញ និងធានាថា អ្នកមិនស្ថិតនៅក្នុងទីតាំង នៅក្រោមការគ្រប់គ្រង ឬជាប្រជាជន ឬជានិវាសនជនដែលស្នាក់នៅក្នុងប្រទេសទាំងនោះ ឬនៅក្នុងបញ្ជីទាំងនោះឡើយ។
ដោយប្រើប្រាស់ឆន្ទានុសិទ្ធិរបស់យើង យើងសូមរក្សាសិទ្ធិក្នុងការដាក់កម្រិតការផ្តល់លទ្ធភាពចូលមកកាន់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀតចំពោះបុគ្គល តំបន់ភូមិសាស្រ្ត ឬដែនយុត្តាធិការណាមួយនៅគ្រប់ពេលទាំងអស់។
19. សេងៗ
ច្បាប់របស់រដ្ឋ California អនុវត្តជាមួយកិច្ចព្រមព្រៀងនេះ (ដោយមិនគិតពីភាពមិនត្រូវគ្នានៃគោលការណ៍ច្បាប់របស់រដ្ឋ California ឡើយ)។រាល់ការវិវាទរវាងអ្នក និងយើង ត្រូវយកទៅដោះស្រាយចំពោះមុខតុលាការរដ្ឋ ឬតុលាការសហព័ន្ធនៅក្នុងតំបន់ Los Angeles County នៃរដ្ឋ California។ ប្រសិនបើតុលាការ រកឃើញថាផ្នែកណាមួយនៃកិច្ចព្រមព្រៀងនេះមិនអាចយកមកវិនិច្ឆ័យបាន ផ្នែកផ្សេងទៀតនៃកិច្ចព្រមព្រៀងនៅតែអាចប្រើប្រាស់ដើម្បីវិនិច្ឆ័យបាន។ នេះគឺជាកិច្ចព្រមព្រៀងទាំងមូលរវាងអ្នក និងយើងពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ហើយកិច្ចព្រមព្រៀងនេះនឹងជំនួសកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ឬកិច្ចព្រមព្រៀងផ្ទាល់មាត់ពីមុនទាំងអស់ដែលអាចមានរវាងយើងទាំងសងខាង។ អ្នកមិនអាចផ្ទេរសិទ្ធិ ឬកាតព្វកិច្ចរបស់អ្នកនៅក្នុងកិច្ចព្រមព្រៀងនេះទៅឲ្យភាគីណាមួយ ដោយពុំមានការអនុញ្ញាតជាលាយលក្ខណ៍របស់យើងឡើយ។ ការមិនអនុវត្តបញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះរបស់យើង មិនមានន័យថា យើងបោះបង់សិទ្ធិរបស់យើងដើម្បីអនុវត្តបញ្ញត្តិដដែលនោះនៅថ្ងៃអនាគតឡើយ។ ចំណងជើងដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះគឺសម្រាប់ជាការជូនព័ត៌មាន តែប៉ុណ្ណោះ ប៉ុន្តែ ចំណងជើងទាំងនោះមិនមែនជាញត្តិអនុវត្តនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។
បានកែសម្រួលចុងក្រោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។
© 2003។ ក្រុមហ៊ុន Herbalife International សហរដ្ឋអាមេរិក។ រក្សាសិទ្ធិគ្រប់យ៉ាង។